(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៨ករណី ក្នុងនោះករណីប្រើប្រាស់២ករណី និងជួញដូរ៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ១០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន២,៧៧២ករណី ឃាត់មនុស្ស៦,៣៣០នាក់ (ស្រី៣៥៦នាក់)៕